រឿង ប្រាជ្ញាអណ្ដើក

អណ្ដើកជាសត្វរស់នៅក្នុងទឹកបឹងក៏បាន លើគោកក៏បាន ។ ហេតុដើមនោះ មានរឿងព្រេងមួយនិទានថា ៖
ក្នុងគ្រាយូរយារអង្វែងហើយ ពេលនោះមានទឹកជំនន់ធំណាស់ ។ សត្វខ្លា ដំរី រាជសីហ៍ រមាំង រមាស ក្ដាន់ជាដើម អំពាវនាវបបួលគ្នាទៅពួននៅព្រៃហេមពាន្ត នៅសល់តែអណ្ដើកសកលមួយ មិន​
ព្រម​ទៅ​ណានឹងគេសោះ លុះទឹកជំនន់មកដល់ គាត់ក៏ហែលលេងជាមួយនឹងពពួកមច្ឆជាតិ ស៊ីមើមឈើឫសឈើ ។ កំពុងតែសប្បាយស្រាប់តែទឹកស្រកទៅវិញ អណ្ដើកភ្លេចខ្លួន ក៏​ជាប់ខ្លួន​នៅ​នឹង​
តង្កៀប​ឈើ តែលតោលពុំដឹងជាទៅខាងណា នឹកថាអាត្មាអញមុខជាស្លាប់ហើយ ព្រោះដៃជើងខ្លី ៗ ។ លុះទឹកស្រកផុតពីគល់ឈើទៅវិញ មានល្បះស្មៅខ្ចីដុះនៅគល់ឈើជាច្រើន ពេល​នោះ​មាន​ដំរី​
មួយ ដើរមកបរិភោគស្មៅខ្ចី អណ្ដើកឃើញដំរីហើយនឹកថា “អើបានការហើយអញបោកដំរីនេះម្ដង ឲ្យវាដឹងដៃ” អណ្ដើកក៏បន្លឺវាចាថា ៖ នរណាមកធ្វើអ្វីក្រោមដើមឈើនេះ ? ដំរីឆ្លើយថា ខ្ញុំជាដំរី។
អណ្ដើកថា “យើបងដំរី បងឯងមិនទាន់ដឹងខ្លួនទេឬ ខ្លួនខ្ញុំនេះជាអគ្គរាជទូត ព្រះបាទពារាណសី ឈ្មោះថាអ្នកហ្លួងចូលចិត្តមាណព ព្រះករុណា បានប្រើអញឲ្យចាំរកឯងក្នុងទីនេះ ឥឡូវ​ប្រទះ​គ្នា​
ហើយ​ ចាំអញនិយាយប្រាប់បងឯង ពូជពង្សបងឯងនេះ ពីដើមមកនៅបម្រើ ជាបរិពារព្រះរាជា ហើយស្រាប់តែលួចរត់បាត់ យកទាំងផ្លិតចាមររបស់លោក មកជាមួយផង” ។
- ដំរីឮហើយក៏ភ័យញ័ររន្ធត់ឆ្លើយថា “ឱបងអ្នកហ្លួងអើយ ខ្ញុំពុំដឹងទេ ខ្ញុំឃើញតែរបៀបយ៉ាងហ្នឹង នេះជាកន្ទុយរបស់ខ្ញុំទេតើ” ។
- អណ្ដើកនិយាយកាត់ថា ៖ អើហ្នឹងហើយ អញមានថាឯងលួចអី តែដូនតាឯងជាអ្នកលួច ប៉ុន្តែរបស់នៅលើរូបអ្នក បើចង់រួចខ្លួនត្រូវស្វែងរកសត្វជើងមួយមកឲ្យអញ អញយកទៅថ្វាយព្រះរាជា
ជួយសុំអង្វរក្រែងបានរួចខ្លួន ។ ដំរីឮដូច្នេះ ក៏ម្នីម្នាដើរទៅរកសត្វជើងមួយ ទាំងយំស្រែក ។ ខ្លាមួយឃើញដំរីដើរយំស្រែក ហើយសួរថា “នែបងដំរី បងឯងមានទុក្ខពីរឿងអ្វី ក៏ដើរយំស្រែកដូច្នេះ ”។
ដំរីសាសព្ទ ប្រាប់ខ្លាសព្វគ្រប់ ខ្លាថា “យីបងដំរីម្ដេចក៏ទៅចាញ់បោកអាសត្វអណ្ដើកចង្រៃ មកយើងទៅពីរនាក់ទៅមើលវាមើល៍” ។ ខ្លានិងដំរីបបួលគ្នាដើរត្រឡប់មកវិញ ​អណ្ដើក​ក្រឡេក​ឃើញ​ពី​
ចម្ងាយ នឹកថា “អៃយ៉ា បានខ្លាមួយមកទៀតផង មិនអីទេចាំមកជិតអញ នឹងកំហែងអាខ្លានេះម្ដង ” ។ លុះខ្លានិងដំរីដើរមកដល់ជិត អណ្ដើកតាំងស្រែកថា អើអញឮសូរមាត់ដូចជាអាជាត្បេះឬ ?
ខ្លាឆ្លើយថា “ខ្ញុំហ្នឹងហើយ” អណ្ដើកនិយាយថា “នែ ! អាជាត្បេះឯងមានរឿងធំណាស់ ម្ដេចឯងបានជាភួយក្រឡាខ្លារបស់ព្រះរាជាមក” ។
ខ្លាថា “ទេលោក ! ខ្ញុំឃើញអីចឹងតាំងពីកើតមក ” ។
អណ្ដើកប្រាប់ថា “ ហ្នឹងហើយអញមិនថាឯងលួចទេ ប៉ុន្តែភស្តុតាងនៅលើឯងស្រាប់ ហើយបើចង់រួចខ្លួនទៅជួយរកអាសត្វជើងមួយ ជាមួយនឹងដំរីទៅ អាភ្លើ” ។
ខ្លានិងដំរីដើរបណ្ដើរ យំបណ្ដើរទៅរកសត្វជើងមួយ ទៅជួបនឹងស្វា ស្វាឆ្ងល់ណាស់ ឃើញខ្លានិងដំរីមានអាការៈដូច្នោះ សួរដឹងដើមទងហើយ ស្វាលាន់មាត់ថា “ យីបងឯងទាំងពីរ ច្បាស់​ជា​ចាញ់​
បោក​អា​សត្វអណ្ដើកហើយ ដូច្នេះត្រូវត្រឡប់ទៅវិញជាមួយអញ អញនឹងសាកសួរវាមើល៍ ” ។ សត្វទាំងបីក៏នាំគ្នាត្រឡប់មកវិញ អណ្ដើកឃើញស្វា នឹកថា អញបោកអាស្វានេះទៀត ហើយក៏​ស្រែក​
ថា “ យើបងអាចារ្យស្វាទេតើ ខ្ញុំរកតែមុខ កន្ទុយបងឯងជាអ្វី នែខ្ញុំប្រាប់ឲ្យច្បាស់ទៅ គឺជាដងលំពែងព្រះរាជា ទៅកុំនិយាយអ្វី ទៅរកសត្វជើងមួយមកឲ្យឆាប់ ” ។
ខ្លា ដំរី និង ស្វា ទាល់ប្រាជ្ញ ក៏​នាំ​គ្នា​ដើរ​យំប​​ណ្ដើរ ទៅរកសត្វជើងមួយ ពុំដឹងសត្វនោះនៅឯណា ទៅជួបនឹងក្ងោក ក្ងោកសួរដឹងរឿងហេតុក៏និយាយប្រាប់ថា “បងទាំង ៣ ចាញ់ប្រាជ្ញវាហើយ មក​
ទៅ​ជាមួយខ្ញុំ ខ្ញុំ​នឹង​សាក​សួរ​វា​ឲ្យ​ដឹង​ឫស​គល់” ។
ខ្លា- ដំរី-ស្វា -ក្ងោក ត្រឡប់មកវិញមិនទាន់ទាំងសួរថាដូចម្ដេចផង អណ្ដើកក៏ស្រែកថា “ យើ បងអវៈសិន្ធរតើ មករកអ្វី យើ ! អានេះខូចណាស់ ហ៊ាន​លួច​ផ្លិត​កន្ទុយ​ក្ងោក​ព្រះ​រា​ជា​មក​ជា​មួយ​
ផង” ។
- ក្ងោកភ័យខ្លួន “ នឹកថាអៃយ៉ា លេងឯងទៀតហើយតើ ”។
- អណ្ដើកកំហែងថា: ទៅ ! មិនរួចខ្លួនទេ ទៅរកសត្វជើងមួយមកឲ្យអញ ។
ខ្លា ដំរី ស្វានិងក្ងោក ដើរទៅរកសត្វជើងមួយទៀត ពុំដឹងជានៅឯណាទេ អាសត្វជើងមួយនោះ ។ ស្រាប់តែទៅជួបនឹងសត្វទន្សាយ ទន្សាយសួរដឹងរឿងក៏និយាយថា បង​ឯង​ទាំង​អស់​គ្នា​មក​ទៅ​ជា​
មួយ​អញ ចាំអញដោះស្រាយ ។ លុះសត្វទាំង ៥ បណ្ដើរគ្នាមកដល់ អណ្ដើកឃើញទន្សាយ នឹកថា “អៃយ៉ា អាទន្សាយមកជាមួយផងតើ អានេះមានប្រាជ្ញាណាស់ បើ​អីចឹងត្រូវ​អញនិយាយ​ទាក់ទង​
គន្លងឲ្យមាំទាំទើបឈ្នះវា ” ហើយស្រែកសួរពីចម្ងាយទៅថា ៖
-យី អញមើលទៅឃើញដូចជាបងសុភាទន្សាយ យីបងសុភា ! ពូជពង្សបងឯងសុទ្ធតែធ្វើនាម៉ឺនកាត់ក្ដីទាំងអស់ ពុំគួរបងឯងមានចិត្តពាលា លួចយកប៉ែននំបញ្ចុកព្រះរាជាដូច្នេះសោះទេ ! ហ្នឹង​
ហើយ​គេហៅថា ចិត្តជាទេវទត្ត មាត់ជាទេវតា !
- ទន្សាយនឹកថា “ យីអញថាមកជួយគេ ឥឡូវទៅជាជាប់ពិរុទ្ធខ្លួនឯងទៀត” រួចឆ្លើយថា ៖
- នែបងអណ្ដើក ខ្ញុំកើតឡើង ឃើញតែគូទខ្ញុំមានរន្ធច្រើនអីចឹងស្រាប់ ពុំមែនខ្ញុំលួចទេ !
អណ្ដើកបានដៃហើយ ក៏ជេរថា “ យីអាចង្រៃអស់នេះ ល្ងង់ដូច្នេះតើ បានជារកសត្វជើងមួយមិនបានសោះ ចាំអញប្រាប់ឲ្យច្បាស់ទៅ សត្វជើងមួយគឺផ្សិតនេះឯង ប៉ុន្តែអញមិនប្រាប់ត្រង់ អញ​ចង់ដឹង​
ប្រាជ្ញ​អាឯងទាំងអស់គ្នាមើល៍ តើប្រាជ្ញដូចអញ ឬ មិនដូច ! ”
សត្វទាំង ៥ គឺខ្លា ដំរី ស្វា ក្ងោក និងទន្សាយ នាំគ្នាទៅដកផ្សិតបានយ៉ាងច្រើន យកមកប្រគល់ឲ្យអណ្ដើក ។ អណ្ដើកក៏អនុញ្ញាតឲ្យស្វាឡើងដើមឈើ ទៅលើកខ្លួនដាក់ចុះពីតង្កៀបឈើ រួច​ប្រើ​ឲ្យ​
ធ្វើ​កូន​ខ្ទមលើខ្នងដំរីនិងបិទបាំងជុំវិញ ហើយយកផ្សិតទៅដាក់ក្នុងខ្ទមនោះ ខ្លួនឯងក៏ពួនស៊ីផ្សិតក្នុងខ្ទមយ៉ាងឆ្ងាញ់ពិសា ។ អណ្ដើកបញ្ជាឲ្យដំរីដើរទៅរក នគរពារាណសី ឯខ្លា ស្វា ក្ងោក និងទន្សាយ
ក៏ចេះតែដើរទៅដែរ ដើម្បីដោះសាខ្លួនឲ្យរួចពីពិរុទ្ធ លុះបានទៅដល់ស្រះមួយយ៉ាងធំ មានផ្កាឈូកច្រើន ទើបអណ្ដើកធ្វើជាឧបាយកលបោកសត្វទាំងនេះទៀត ថា
- នែបងដំរីឈប់សិន ! ទាំងអស់គ្នាស្ដាប់អញ អញជានាម៉ឺនក្នុងវាំង បើអញចូលវាំងម្ដង ៗ ពួកស្រីស្នំ ចេះតែនាំគ្នាសុំផ្កាឈូកពីអញបើដូច្នេះ ត្រូវបងស្វាដាក់អញ ចុះពីដំរី ។
ស្វាឮហើយក៏ស្ទុះទៅដាក់អណ្ដើកពីលើខ្នងដំរី រួចហើយអណ្ដើកវារចូលទៅពួនសម្ងំក្នុងស្រះនោះបាត់ទៅ ។ ឯដំរី ខ្លា ស្វា ក្ងោក និងទន្សាយ ចាំយូរពេកមិនឃើញអណ្ដើកចេញមកវិញសោះ ទើប​
ដឹង​ខ្លួន​ថាចាញ់បោកអណ្ដើកហើយ ទើបនាំគ្នាជៀសចេញពីទីនោះទៅ ។
នេះហើយចាស់ទុំច្រើននិយាយថា “ ចេះលាក់ពុតមើលតែអណ្ដើក ” ព្រោះអណ្ដើកវាលាក់ខ្លួននៅក្នុងស្នូកជានិច្ច តែបើផុតពីគ្រោះភ័យ អាចចេញក្បាល ដៃ ជើង មកក្រៅ បានការតែម្ដង ។
Name

ប្រជុំរឿងព្រេងខ្មែរ ប្រជុំរឿងព្រេងខ្មែរ ភាគទី០១ ប្រជុំរឿងព្រេងខ្មែរ ភាគទី០២ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៣ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៤ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៥ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៦ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៧ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៨ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៩
false
ltr
item
ប្រជុំរឿងព្រេងខ្មែរ: រឿង ប្រាជ្ញាអណ្ដើក
រឿង ប្រាជ្ញាអណ្ដើក
ប្រជុំរឿងព្រេងខ្មែរ
https://legend.morningcambodia.com/2020/07/blog-post_88.html
https://legend.morningcambodia.com/
https://legend.morningcambodia.com/
https://legend.morningcambodia.com/2020/07/blog-post_88.html
true
642163426489027068
UTF-8
មិនមានអត្ថបទនោទេ មិនមានអត្ថបទទាក់ទងទេ VIEW ALL Readmore Reply Cancel reply Delete By ទំព័រដើម PAGES រឿងនិទាន View All RECOMMENDED FOR YOU Tag ARCHIVE អត្ថបទទាំអស់ សូមទោសមិនមានអត្ថបទដែលអ្នកកំពុងស្វែងរកនោះទេ។ ត្រលប់ទៅទំព័រដើម Contents រឿងទាក់ទង Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS CONTENT IS PREMIUM Please share to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy