រឿង ដើមរលួសមាស

រលួសមាស ជាសន្ដានដើមផ្កាមួយប្រភេទ ប៉ុន្តែចម្លែកត្រង់ដើមនេះ គ្មានផ្កាទេ គេដាំយកលម្អត្រង់ស្លឹកវានោះឯង ។ ស្លឹករលួសមាស ផ្លាស់ប្ដូរបានជាបីពណ៌ក្នុងមួយឆ្នាំ គឺដំបូងពណ៌ស មាន​
សណ្ឋាន​ដូច​ស្លឹក​ចម្ប៉ា, អស់រយៈ ២-៣ ខែ ស្លឹកនេះប្រែជាក្រហមឆ្អៅដូចផ្កាក្ងោក លុះបាន ៣-៤ ខែ តមកទៀត ស្លឹកដដែលនេះ ក៏ប្ដូរពណ៌បៃតងចាស់ដូចស្លឹកឈើធម្មតាវិញ ។ ដោយ​សារ​តែ​ចេះ​ផ្លាស់​ប្ដូរ​ពណ៌​ល្អ​មើល​ប្លែក​ពី​ដើម​ឈើ​ដទៃ ៗ ទៀតដូចនេះហើយ បានជាគេដាំរលួសមាសនេះ នៅពីមុខផ្ទះ ឬក្នុងសួនសាធារណៈផ្សេង ៗ ។
មិនតែប៉ុណ្ណោះ ចាស់ទុំតែងនិទានពីរឿងព្រេងជាប្រវត្តិដើមរុក្ខជាតិនេះ យ៉ាងកម្សត់ នាំឲ្យអ្នកផងទាក់ចិត្តនឹងដើមនេះ កាន់តែខ្លាំងឡើង ។
រឿងនោះមានសេចក្ដីដំណាលថា: មានបុរសម្នាក់ឈ្មោះកុល្លីយៈ មានប្រពន្ធឈ្មោះនាងកែវកេសី មានកូនស្រីម្នាក់ឈ្មោះនាងកុលកេសី ។ ស្ដេចទ្រង់ប្រទានងារជាមេស្រុក សម្រាប់​ត្រួត​ត្រា​លើ​ប្រជា​
រាស្ត្រ​ទូទៅ ។ មានបុរសកម្សត់ម្នាក់ទៀត នៅនាក្បែរលំនៅមេស្រុកនេះ មានរបររកស៊ីធ្វើស្រែ ។ ក្នុងពេលដែលប្រពន្ធមានផ្ទៃពោះគ្រប់ទសមាស ក៏ប្រសូតិបុត្រប្រុសមួយនៅក្នុងស្រែ ដែល​នាង​កំពុង​ច្រូត​ស្រូវ , អ្នកផងទាំងពួងដែលនៅចាំស្រូវស្រែផងគ្នា ក៏ឲ្យឈ្មោះកូននោះថា ចៅកុដុម្ពីក៍កុមារ ។ កុដុម្ពីក៍កុមារកាលចម្រើនវ័យវឌ្ឍនាការបានអាយុ ១៦ ឆ្នាំ ក៏ប្រកបដោយរូបឆោមយ៉ាងឆើត គួរ​ជាទី​ចាប់​អារម្មណ៍​នៃ​ស្រី​ផងទាំងពួង ។ ឯនាងកុលកេសីជាបុត្រីកុល្លីយបុរស ក៏មានសម្រស់គួរចេតនាដែរ ។ ទាំងពីរនាក់ បានលបលួចស្នេហារវាងគ្នានឹងគ្នា រហូត​ទាល់​តែ​ដាច់​ចិត្ត​នាំ​គ្នា​រត់​ចេញ​ពី​ស្រុក​កំណើត ដោយខ្លាចឪពុកម្ដាយទាំងពីរខាងធ្វើទោស ។
ទាំងពីរនាក់ប្ដីប្រពន្ធ ខំដើរផងរត់ផងកាត់ព្រៃព្រឹក្សា ប្រទះហ្វូងម្រឹគាគួរឲ្យភ័យខ្លាច ទាំងយប់ទាំងថ្ងៃឥតឈប់ឈរ បានទៅដល់ខេត្តក្រៅ មួយជាជនបទដាច់ស្រយាលឈ្មោះកាសី ។ អ្នក​ស្រុក​កាសី​
នេះ គ្មានអ្នកណាម្នាក់ រកស៊ីដោយសម្មាអាជីវោទេ, ម្នាក់ ៗ គិតតែពីលួចប្លន់កាប់សម្លាប់ដណ្ដើមគេ យកទាំងភ្នែកស្រស់ ៗ ។ បើគេមើលទៅក្នុងផ្ទះជនទាំងនោះ គេឃើញតែកន្សែងយន្ត-មន្ត អាគម បាយសី ពេញល្វែងផ្ទះ ។ ទាំងមេស្រុកនៅស្រុកនោះ ក៏ចូលដៃជើងជាមួយពួកចោរនោះដែរ ។ ឯកុដុម្ពីក៍និងកុលកេសី បានទៅដល់ស្រុកនោះភ្លាម ក៏ត្រូវពួកចោរ ហនេយ្យុំ ចាប់​កុដុម្ពី​ក៍​បាន ប៉ុន្តែ​នាង​កុលកេសីជាប្រពន្ធ យកចិញ្ចៀនទៅឲ្យមេស្រុក ដើម្បីសុំអង្វរឲ្យមេស្រុកជួយយ៉ាងណាឲ្យពួកចោរដោះលែងប្ដីនាងមកវិញ ។
មេស្រុកបានទៅនិយាយនិងក្រុមចោរដោយសម្អាងថា: ជាញាតិសាលោហិតរបស់ខ្លួន ចោរក៏ដោះលែងឲ្យកុដុម្ពីក៍រួចខ្លួនហើយទាំងពីរនាក់ប្ដីប្រពន្ធ ក៏​បាន​សុំ​លោក​មេ​ស្រុក​និង​ប្រពន្ធ​គាត់​ធ្វើ​ជា​ឪពុក​
ម្ដាយ​ធម៌ ។ មេស្រុកនិងប្រពន្ធគាត់ ត្រេកអរណាស់ ព្រោះគាត់គ្មានកូន, បានកូនទាំងពីរនាក់នេះ នឹកថានឹងបានបន្តពូជធារនិងជាអ្នកទទួលមត៌កផង។ គាត់ស្រឡាញ់កុដុម្ពីក៍និងនាងកុលកេសី ទុក​ដូច​ជាកូនបង្កើត ។ មិនយូរប៉ុន្មានមេស្រុកនិងភរិយាក៏ស្លាប់ទៅ ។ កុដុម្ពីក៍និងនាងកុលកេសី ក៏ទទួលមត៌កអំពីឪពុកម្ដាយធម៌ បានឡើងជាមេស្រុកជំនួសឪពុកម្ដាយ ។
ចាប់ពីថ្ងៃនោះ កុដុម្ពីក៍និងនាងកុលកេសី បានឡើងជាអ្នកមានស្ដុកស្ដម្ភ ចេញមុខចេញមាត់មានខ្ញុំកំដរស្រីប្រុសបម្រើឆ្វេង-ស្ដាំឥតខ្វះ ទាំងក្រុមចោរដែលធ្លាប់តែរកស៊ីលួចប្លន់ក៏បាក់បបខ្លបខ្លាច,
លែង​រកស៊ីលួចប្លន់ដូចមុនទៀត ត្រឡប់មកស៊ីតាមធម្មតាវិញ ។ តមក កុដុម្ពីក៍បាននាមថា:កុលកោដិកុដុម្ពីកសេដ្ឋី មាននាមល្បីល្បាញខាងមានសម្បត្តិច្រើន ។
កុលកោដិកុដុម្ពីកសេដ្ឋី បានរួមសម្ភពជាមួយនាងកុលកេសី បានបុត្រីមួយឈ្មោះនាងកុមារិកា ដោយនាងបានសាងបារមីជាព្រះជននីពោធិសត្វ កាលពីជាតិមុន នាង​ក៏​ប្រកប​ដោយ​រូប​ឆោម​យ៉ាង​ស្រស់​
ឆើត​ឆាយ​លើ​ស​កុមា​រិ​កា​ឯ​ទៀត ៗ ក្នុងស្រុក, ហើយនាងមានចិត្តជាទិព្វទៀតផង នាងគិតយ៉ាងណានឹងបានសម្រេចយ៉ាងនោះដូចប្រាថ្នា ។ លុះនាងកុមារីមានព្រះជន្ម ៧ វស្សា, មានស្រីមេម៉ាយចិត្តឫស្យាម្នាក់ឈ្មោះនាងកាឡី មានកូនស្រី ២ នាក់ គឺៈ នាងចន្ទី និងនាងចន្ទនី សុទ្ធតែជាស្រីកាឡកណ្ណីដូចគ្នា ។ នាងមេម៉ាយកាឡីនេះមានបងស្រីម្នាក់ទៀតឈ្មោះកាឡីនីយា ។
មេកាឡីជាស្រីមេម៉ាយមានចិត្តសាវានឹកចង់បានប្ដី ដោយបានឮល្បីថា: កុលកោដិកុដុម្ពីសេដ្ឋីមានទ្រព្យច្រើន ក៏ទៅប្រលោមលួងលោមទាល់តែកុលកោដិកុដុម្ពីកសេដ្ឋីព្រមស្នេហាជាមួយ ដោយ​ភ្លេច​
នឹក​ដល់​នាង​កុល​កេសី ជាស្រីប្រកបដោយលក្ខណាត្រឹមត្រូវនោះទៅ ។
មេកាឡី កាលដែលបានកុលកោដិកុដុម្ពីក៍ ជាស្វាមីហើយក៏ច្រណែនឈ្នានីស ចាក់រុករករឿងលើកកំហុសដាក់ទៅលើនាងកុលកេសីប្រពន្ធដើម ថាជាស្រីមានសហាយស្មន្ធអន្ធការផ្សេង ៗ រៀង​រាល់​
ថ្ងៃ​មិន​ចេះ​ឈប់​ឈរ​សោះ, ទាល់តែកុលកោដិកុដុម្ពីក៍ជឿតាមសម្ដីរបស់ខ្លួន ។
ថ្ងៃមួយ កុលកោដិកុដុម្ពីក៍ នាំនាងកុលកេសីទៅបង់សំណាញ់ក្នុងទន្លេ កំពុងតែបង់សំណាញ់ ស្រាប់តែគាត់រករឿងលើកកំហុសដាក់លើប្រពន្ធថាមានសហាយ ទោះបីនាងកុលកេសី និយាយ​តាម​ត្រង់​
យ៉ាង​ណា ក៏កុដុម្ពីក៍មិនជឿ ក៏កើតជាជម្លោះក្នុងកណ្ដាលជលសា, ពេលនោះកុដុម្ពីក៍ក៏វាយនាងកុលកេសីទម្លាក់ទៅក្នុងទឹកស្លាប់ទៅ ក៏ទៅកើតជាត្រីដំរី ដោយ​អំណាច​ផលា​និសង្ស​របស់​នាង​កុមារិកា​ជា​កូន​ដែល​នាង​មាន​ចិត្តជាទិព្វ ។
លុះកុលកោដិកុដុម្ពីក៍ ត្រឡប់មកវិញ នាងកុមារិកាក៏សួររកមាតា ។ ឪពុកឆ្លើយថា: ឥតបានដឹងរឿងអ្វីសោះក្នុងរឿងនេះ, តែនាងកុមារិកាក៏នៅសួរជជីករកឫសគល់ថា: ខ្ញុំ​ឃើញ​ច្បាស់​ជា​ម៉ែ​ទៅ​ជា​
មួយ​ឪ​ហើយ​ម្ដេច​ក៏​ឪ​ឆ្លើយ​ថា មិនដឹងយ៉ាងនេះ ? ។
នាងកុមារិកាសង្ស័យក៏ដើរទៅកំពង់ ដើម្បីតាមរកមើលមាតា ទៅដល់ក៏ទួញយំរៀបរាប់ពីដំណើរបាត់មាតា ។ ត្រីដំរីជាមាតាឮ ក៏ងើបក្បាលពីក្នុងទឹកមកនិយាយរឿងប្រាប់កូនស្រីតាំងពីដើមដល់ចប់
ហើយ​និយា​យ​ថា: ម្ដាយគ្មានអីស៊ីទេ ម្ដាយឃ្លានណាស់ ចូរកូនរកចំណីឲ្យម្ដាយស៊ីផង ។នាង​កុមារិកាក៏សន្យាថានិងយកកន្ទក់និងចុងអង្ករទៅឲ្យស៊ីរៀងរាល់ថ្ងៃ ។ តាំងពីថ្ងៃនោះមក នាងកុមារិកាបាននាមថ្មីថា “ មរណមាតា ” ។ មេកាឡី ក្រោយដែលបានដឹងថា: ត្រី​ដំរីនោះ​ជា​មាតា​នាង​មរណ​មាតា​ក៏ឲ្យចន្ទី-ចន្ទនីជាកូន ទៅចាប់យកមកសម្លាប់ធ្វើម្ហូបស៊ីទៀត, តែដោយហេតុនាងមរណមាតាមានផលានិសង្សច្រើន ក៏បណ្ដាលឲ្យកណ្ដុរសពាំបានស្រកាត្រីដំរីពីរ ទុក​ឲ្យ​នាង​មរណ​មាតា​ដឹង ។ នាងមរណមាតាយកស្រកាត្រីពីរនោះទៅកប់ទុកក្នុងដី ក៏ស្រាប់តែដុះឡើងជាដើមត្រប់ ហើយនាងទំនុកបម្រុងដើមត្រប់ ធ្វើវត្តប្រតិបត្តិរៀងរាល់ថ្ងៃ ។ មេ កាឡី​ដឹង​ថា​ដើម​ត្រប់​ជា​មាតា​នាង​មរណ​មាតា ក៏ឲ្យគេយកដើមត្រប់ទាំងឫសទាំងគល់ទៅបុកកម្ទេចចោល, តែពេលនោះមានឆ្មាមួយ បានពាំឫសពីរសរសៃទុកឲ្យនាងមរណមាតា ។ នាង​យក​ឫស​ត្រប់​ពីរ​ទៅដាំ​ក៏​កើត​ជា​ដើម​រលួស​ពី​​រ​ដើម រលួសនេះ ប្លែកពីរលួសធម្មតា គឺមានស្លឹកនោះប្រកបដោយពណ៌ឆ្អិនឆ្អៅ ហើយដើមនោះក៏គ្មានបន្លាដូចរលួសធម្មតាដែរ ។
នៅថ្ងៃមួយ ព្រះចៅផែនដីព្រះអង្គទ្រង់យាងមកប្រពាតព្រៃ, ពេលថ្ងៃក្ដៅ ព្រះអង្គក៏យាងចូលទៅសម្រាកព្រះកាយក្រោមម្លប់ដើមរលួសមួយគូនោះ ។ មុននឹងទ្រង់ចេញចាកទីនោះទៅ ព្រះ​អង្គ​ទ្រង់
​ត្រាស់​សួររកម្ចាស់ដើមឈើចម្លែកនេះ ដើម្បីសុំគាស់យកទៅដាំឯក្នុងព្រះរាជវាំង ។ ស្ដេចទ្រង់យល់រូបឆោមនាងមរណមាតាដ៏ស្រស់បស់ ជាទីគាប់ព្រះទ័យហើយព្រះអង្គក៏ត្រាស់សុំដើមឈើនោះ, នាង​ក៏​ព្រម​ថ្វាយ ។ តែពួកអាមាត្យខំជីកគាស់យ៉ាងណាក៏មិនរបើករលើងដើមនោះពីដីសោះ, លុះព្រះអង្គត្រាស់សួរនាងមរណមាតា នាងក៏សំពះអធិដ្ឋានដល់ទេវធីតាជាមាតាដែលថែដើមនោះ ស្រាប់​តែ​ដើម​រលួស​ផុសពីដីអណ្ដែតឡើងទៅដុះនៅក្នុងផើងមាស របស់ព្រះមហាក្សត្រ នៅឯមុខព្រះមហាប្រាសាទ ។
ព្រះអង្គក៏ទ្រង់ត្រាស់ហៅនាងមរណមាតា ឲ្យចូលទៅក្នុងព្រះរាជវាំងហើយអភិសេកជាមហេសីឡើង, ឯផ្កានោះឲ្យនាមហៅថា “ ផ្ការលួសមាស ” ព្រោះបានអណ្ដែតមកស្ថិតនៅក្នុងផើងមាស ហើយ​
មាន​ពណ៌​ស្លឹកនោះត្រចះត្រចង់ណាស់ផង ។
Name

ប្រជុំរឿងព្រេងខ្មែរ ប្រជុំរឿងព្រេងខ្មែរ ភាគទី០១ ប្រជុំរឿងព្រេងខ្មែរ ភាគទី០២ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៣ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៤ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៥ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៦ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៧ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៨ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៩
false
ltr
item
ប្រជុំរឿងព្រេងខ្មែរ: រឿង ដើមរលួសមាស
រឿង ដើមរលួសមាស
ប្រជុំរឿងព្រេងខ្មែរ
https://legend.morningcambodia.com/2020/07/blog-post_99.html
https://legend.morningcambodia.com/
https://legend.morningcambodia.com/
https://legend.morningcambodia.com/2020/07/blog-post_99.html
true
642163426489027068
UTF-8
មិនមានអត្ថបទនោទេ មិនមានអត្ថបទទាក់ទងទេ VIEW ALL Readmore Reply Cancel reply Delete By ទំព័រដើម PAGES រឿងនិទាន View All RECOMMENDED FOR YOU Tag ARCHIVE អត្ថបទទាំអស់ សូមទោសមិនមានអត្ថបទដែលអ្នកកំពុងស្វែងរកនោះទេ។ ត្រលប់ទៅទំព័រដើម Contents រឿងទាក់ទង Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS CONTENT IS PREMIUM Please share to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy