រឿង បុរស​ម្នាក់​ស្រលាញ់​ប្រពន្ធ​គេ

មាននិទានមួយដំណាលថា : បុរសមានប្រពន្ធក្រមុំរូបឆោមល្អ មានបុរសម្នាក់ស្រលាញ់ប្រពន្ធបុរសនោះ តែងមកចាំឃ្លាំមើលនៅកំពង់ទឹកតែសព្វថ្ងៃ ។ នាងនោះយល់បុរសនោះចេះតែមកឃ្លាំមើលរកតែងូតទឹកពុំបានដូច្នោះ ក៏និយាយថា “ចៅអើយ ! ម្ដេចមកចាំនៅនេះរកតែអញងូតទឹកពុំបាន” ។ ចៅនោះថា “ត្បិតអញស្រលាញ់នាងទើបអញមកចាំនាងនៅនេះ” ។ នាងនោះថា “អញមានប្ដីហើយកុំចៅមកចាំអញធ្វើអ្វី ចូរទៅផ្ទះវិញទៅ អញនឹងងូតទឹក” ។ ចៅនោះថាអញស្រលាញ់នាងពេក នឹងដើរចេញពុំបានឡើយ លុះតែនាងដោយអញ ទើបអញដើរចេញពីនេះ បើនាងពុំដោយអញៗ ពុំដើរចេញពីទីនេះឡើយ, អញចាំនាងត្រាតែបាន”។ នាងនោះគិតក្នុងចិត្តថា “អញនឹងធ្វើដូចម្ដេចអែះ បើដូច្នេះអញដោយគាត់ទៅចុះ” ហើយនាងនោះក៏ដោយគាត់ទៅចុះ ។ លុះបានជាស្មន់អន្ធករហើយ នាងនោះថា “ចៅអើយ ! ណ្ហើយទៅលំនៅវិញចុះ” ។ ចៅនោះថា “នាងអើយកាលពុំទាន់បានខ្លួននាងម្ដេចអញពុំទៅ ចំណង់បើឥឡូវនេះអញបាននាងស្មន់អន្ធករហើយ រកពីណាអញទៅ អញពុំទៅឡើយ” ។ មេនោះថា “ កាលចៅពុំទាន់បានអញជាស្មន់អន្ធករនោះចៅដើរចេញពុំបាន ឥឡូវនេះអញដោយចៅហើយ តើចៅនៅចាំអញធ្វើអ្វីទៀត” ។ ចៅនោះថា “អញយកនាងជាភរិយា អញឲ្យបាន កុំនាងសន្ទិះឡើយ នាងនោះថា “អញមានប្ដីហើយ អញខ្លាចប្ដីអញណាស់” ។ ចៅនោះថា “នាងខ្លាចប្ដីនាង នោះឯង ៗ ទេអញនឹងរកកលកុំឲ្យប្ដីនាងដឹង នាងកុំខ្លាចឡើយ” ។ ទើបចៅនោះដើរចេញ ទៅឃើញខ្មោចស្រីមួយគេចោលនោះព្រៃ លុះដល់យប់ ចៅនោះយកខ្មោចនោះមកទុកមួយអន្លើជិតផ្ទះនោះ លុះប្ដីដេកលក់ ទើបចៅនោះយកខ្មោចនោះទៅផ្ដេកខាងប្ដីមេនោះ ហើយនាំប្រពន្ធចៅនោះចុះអំពីផ្ទះស្រឡះចេញ ទើបវាយកភ្លើងដុតផ្ទះចៅនោះ ។ ប្ដីដឹងក៏ក្រោកឡើងដាស់ខ្មោចដោយស្មានថាប្រពន្ធ ថា “នែ ! ក្រោកឡើងភ្លើងឆេះផ្ទះម្ដេចក៏ដេកធ្វើព្រងើយ ” ចៅប្ដីនោះកើចដៃខ្មោចឡើង ខ្មោចនោះរឹងស្ដូកនៅកន្ទេលលុះភ្លើងឆេះក្ដៅនឹងនៅពុំបាន ចៅនោះលោតចុះពីផ្ទះទៅឈរទ្រហោយំថា “ ឱប្រពន្ធអញអើយ ម្ល៉េះហើយ ភ្លើងរោលស្លាប់ហោង ឱអ្នកស្រុកអើយ ! ជួយអញតិចរ៉ា” ។ ដោយចៅនោះជឿស្មោះថាជាប្រពន្ធឯង បានជាយំសោកក្រៃពេក ។ លុះព្រឹកឡើងបុរសនោះ ទៅរកមនុស្សដាក់ខ្មោចនោះ ហើយបុរសនោះរត់ខ្ចីប្រាក់គេលើកខ្មោច រួចហើយទើបចៅនោះ រណ្ដាប់រទេះក្របីគោបរចេញទៅជួញ បានប្រាក់មកសងគេខ្លះនៅខ្លះនៅឡើយ ។ លុះបុរសនោះទៅជួញឯស្រុកដទៃទៀត បានជួបនឹងប្រពន្ធនោះឯង ហើយនិយាយថា “នាងនេះជាប្រពន្ធអញ ម្ដេចចៅនាំពង្រត់ប្រពន្ធអញមក ?“ ។ បុរសស្មន់អន្ធករនោះថា “ម្ដេចចៅមកចំហូវអញ ថាអញនាំពង្រត់ប្រពន្ធចៅឯងមក ? ក្រែងប្រពន្ធចៅឯងភ្លើងឆេះទៅហើយឬ” ។ ម្ល៉េះហើយចៅទាំង ២ ដណ្ដើមគ្នានាំគ្នាទៅដល់ចៅក្រម ៗ ពិចារណាពុំបាន ទើបនាំសេចក្ដីនោះឡើងក្រាបបង្គំទូលព្រះមហាក្សត្រដោយដំណើរទីទៃ ៗ ។ ចៅមួយទូលថា “ចៅនេះចំហូវប្រពន្ធខ្ញុំព្រះបាទអម្ចាស់ថាជាប្រពន្ធគាត់ ប្រពន្ធគាត់ភ្លើងឆេះទៅហើយ” ។ ឯបុរសជាប្ដីថាទូលថា ”ស្រីដែលភ្លើងឆេះនោះ មិនមែនប្រពន្ធខ្ញុំព្រះបាទអម្ចាស់ទេ នាងនេះទេតើជាប្រពន្ធខ្ញុំព្រះបាទអម្ចាស់សូមព្រះអង្គទ្រង់ព្រះពិចារណា” ។ ព្រះមហាក្សត្រទ្រង់ពិចារណាថា “ សេចក្ដីនេះ កម្រអ្នកឯណារកបាន លុះតែរកដោយកលប្រាជ្ញាទើបបាន ក៏ទ្រង់ឲ្យអាមាត្យម្នាក់ចូលក្នុងស្គរ ចាំស្ដាប់សម្ដីស្រីនឹងប្រុសនោះ ឲ្យប្ដីនឹងប្រពន្ធនោះសែងស្គរទៅ លុះសែងស្គរទៅ មេនោះឥតថាអ្វីឡើយ រួចឲ្យបុរសស្មន់អន្ធករនិងមេនោះសែងវិញ ទើបមេនោះថា “ បើអញនៅនឹងប្ដីអញ មិនពិបាកដូច្នេះទេ ” ។ បុរសស្មន់អន្ធករនោះថា “ កុំនិយាយខ្លាចគេឮ ” ។ មេនោះថាអញមិននិយាយឯណាបាន អញខ្លាចអ្វី បើធ្ងន់ស្ទើរបាក់ស្មា ដូច្នេះចៅឯងបារម្ភអ្វី បើចៅទើបតែសែងតែម្ដង ឯអញពីរដងហើយ ធ្ងន់ស្ទើរស្លាប់” ។ អាមាត្យនៅក្នុងស្គរស្ដាប់ឮពាក្យមេនោះនិយាយដូច្នោះ ហើយក៏កត់ត្រាតាមពាក្យនោះ ។ លុះសែងបានដល់កំណត់ហើយចូលមក គេយកអាមាត្យនោះចេញពីក្នុងស្គរ ហើយអាមាត្យយកតម្រានោះមកសូត្រថ្វាយព្រះមហាក្សត្រ ទើបព្រះអង្គបង្គាប់ឲ្យប្ដីឈ្នះ ហើយទ្រង់ឲ្យលក់អាប្រុសនឹងមេស្រីនោះ ដាច់សុរិល[1] ។ ព្រះមហាក្សត្រទ្រង់កាត់សេចក្ដីនេះបានដោយប្រាជ្ញាទិព្វវិសេសហោង ។
Name

ប្រជុំរឿងព្រេងខ្មែរ ប្រជុំរឿងព្រេងខ្មែរ ភាគទី០១ ប្រជុំរឿងព្រេងខ្មែរ ភាគទី០២ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៣ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៤ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៥ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៦ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៧ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៨ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៩
false
ltr
item
ប្រជុំរឿងព្រេងខ្មែរ: រឿង បុរស​ម្នាក់​ស្រលាញ់​ប្រពន្ធ​គេ
រឿង បុរស​ម្នាក់​ស្រលាញ់​ប្រពន្ធ​គេ
ប្រជុំរឿងព្រេងខ្មែរ
https://legend.morningcambodia.com/2020/07/blog-post_341.html
https://legend.morningcambodia.com/
https://legend.morningcambodia.com/
https://legend.morningcambodia.com/2020/07/blog-post_341.html
true
642163426489027068
UTF-8
មិនមានអត្ថបទនោទេ មិនមានអត្ថបទទាក់ទងទេ VIEW ALL Readmore Reply Cancel reply Delete By ទំព័រដើម PAGES រឿងនិទាន View All RECOMMENDED FOR YOU Tag ARCHIVE អត្ថបទទាំអស់ សូមទោសមិនមានអត្ថបទដែលអ្នកកំពុងស្វែងរកនោះទេ។ ត្រលប់ទៅទំព័រដើម Contents រឿងទាក់ទង Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS CONTENT IS PREMIUM Please share to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy