រឿង បុរស​កម្សត់​ចេញ​ទៅ​ជួញ

មាននិទានមួយថា : មានបុរសកម្សត់ម្នាក់ចេញទៅជួញបានមាសប្រាំផែន នាំមកដល់ផ្ទះអាត្មា យកមាសនោះទៅកប់ក្រោមជើងជណ្ដើរ ហើយយកថ្មនិងកាំបិតដាក់លើ ។ ប្រពន្ធបុរសនោះមានស្មន់អន្ធករ ចៅស្មន់អន្ធករនោះលបស្ដាប់ក្រោមផ្ទះ កាលដែលប្ដីឡើងទៅលើផ្ទះ ប្រពន្ធដណ្ដឹងសួរថា “ អ្នកមកពីជួញតើបានអ្វីខ្លះ ? ” ប្ដីនោះប្រាប់ប្រពន្ធថា “ អញបានមាស ៥ ផែន ” ។ ប្រពន្ធដណ្ដឹងថា “ មាសទុកឯណា ? ” ។ ប្ដីប្រាប់ថា “ អញកប់នៅជើងជណ្ដើរ ហើយយកថ្ម និងកាំបិតសង្កត់លើ ” ។ ឯអាស្មន់អន្ធករមេនោះ វាឮហើយ វាទៅកាយយកមាស នៅក្រោមជើងជណ្ដើរនោះបាត់ទៅ ។ លុះព្រឹកឡើង បុរសនោះទៅមើលកំណប់មាសនោះឃើញបាត់ ហើយបុរសនោះថា “ ឯងអើយ ! អញកប់មាសនេះយប់ពន់វេលា ណាស់ហើយឥតអ្នកឯណាដឹងផងទេ មានតែថ្មនិងកាំបិតនេះឯង ឥឡូវនេះមាសអញបាត់ អញមិនថានរណាទេ អញថាថ្មនិងកាំបិតនេះវាលួចមាសអញ បើដូច្នេះអញមិនអត់ឡើយ ” ។ ទើបបុរសនោះនាំទៅប្ដឹងចៅក្រម ៗ កាត់សេចក្ដីនោះពុំបាន ក៏បុរសនាំសេចក្ដីនោះ ទៅគាល់ព្រះមហាក្សត្រ ក្រាបបង្គំទូលដោយដំណើរថា “ ខ្ញុំព្រះបាទអម្ចាស់ កប់មាស ៥ ផែន នៅក្រោមជើងជណ្ដើរ ឥតមាននរណាដឹងទេ មានតែថ្មនិងកាំបិតនេះឯង នៅក្នុងទីនោះ ឥឡូវនេះមាសនោះបាត់ ខ្ញុំព្រះបាទអម្ចាស់មិនថានរណាឡើយ ថាថ្មនិងកាំបិតនេះឯង លួចមាសនោះ ទើបខ្ញុំព្រះបាទអម្ចាស់នាំថ្មនិងកាំបិតនេះ មកក្រាបបង្គំទូលទ្រង់ព្រះករុណាពិសេស ពុំចេរ សូមទ្រង់ពិចារណាសេចក្ដីនេះហោង ” ។ ទើបព្រះមហាក្សត្រទ្រង់ព្រះចិន្ដាពិចារណា “ សមជាប្រពន្ធបុរសនេះ ពុំស្លូតត្រង់ ” ហើយទ្រង់មានព្រះបន្ទូលថា “ បើដូច្នេះចៅរកខួចបាន ១ មកឲ្យយើង ” ។ បុរសនោះរកខួចបាន ១ មកថ្វាយ ។ ព្រះអង្គឲ្យយកប្រេងអប់ត្រលប់គន្ធពិដោរ ច្រកក្នុងខួចនោះពេញហើយ ឲ្យបុរសនោះយកទៅរក្សាទុកនៅក្បាលដំណេកឲ្យស្រួលបួលទ្រង់ផ្ដាំថា“ បើប្រេងនេះនៅពេញខួចដូចដែល ចៅកុំអាលមកកាន់សំណាក់យើង ចាំប្រេងនេះបាត់ សឹមចៅមកប្រាប់យើង ” ។ បុរសនោះក៏យកប្រេងទៅទុកនៅក្បាលដំណេកតាមព្រះរាជបញ្ជា យូរបន្តិចទៅអាស្មន់អន្ធករនោះមករកមេនោះ មេនោះឃើញប្រេងនោះក៏លាបឲ្យអាស្មន់អន្ធករនោះ ស្រកចុះកន្លះខួច ។ បុរសសួរប្រពន្ធថា “ នាងអើយ ! អញទុកប្រេងនៅទីនេះ តើអ្នកណាយកបានជាកន្លះខួច ? ” ។ ប្រពន្ធថា “ ខ្ញុំមិនដឹងទេបង បើខ្ញុំលាប ម្ល៉េះសមក្បាលខ្ញុំរលើបរលោងហើយ ” ។ បុរសនោះទៅក្រាបបង្គំទូលព្រះមហាក្សត្រ ៗ ទ្រង់បង្គាប់អ្នករបាំឲ្យមកលេងមហោស្រព ហើយឲ្យយកគងទៅប៉ាវប្រាប់អស់មហាជនឲ្យទៅមើលរបាំគ្រប់គ្នាកុំខាន ។ អ្នកផងនាំគ្នាទៅមើលរបាំនោះជាច្រើន ប៉ុន្តែគ្មានពិដោរក្រអូបឈ្ងុយឈ្ងប់បែបនេះទេ មានតែអាស្មន់អន្ធករមេនោះ ទើបមានប្រេងបែបនេះលាបដើរចូលទៅមើលរបាំ ។ អាមាត្យធុំគ្រឿងពិដោរអំពីអានោះហើយ ក៏ចាប់នាំយកខ្លួនទៅថ្វាយព្រះមហាក្សត្រ ។ ព្រះអង្គមានព្រះបន្ទូលដណ្ដឹងថា “ ប្រេងដែលចៅឯងលាបនេះតើជារបស់ចៅឯង ឬចៅឯងបានមកពីណា ? ” ។ ចៅនោះនៅស្ងៀមឥតមានចម្លើយអ្វីនឹងក្រាបទូលព្រះមហាក្សត្រឡើយ ។ ទើបព្រះអង្គមានព្រះបន្ទូលថា “ ចៅអើយ ! ម្ដេចមិនឆ្លើយ ចៅចង់ឆ្លើយថាម្ដេច ក៏ចូរឆ្លើយមកចុះ ” ។ រីចៅនោះហេតុតែជាចោរនឹងលាក់ពុំបាន ក៏ឆ្លើយដោយពិតថា “ ខ្ញុំព្រះបាទអម្ចាស់បានប្រេងពីផ្ទះចៅនេះឯង ” ។ ព្រះមហាក្សត្រទ្រង់ដណ្ដឹងថា “ បើចៅបានអំពីផ្ទះចៅនេះ តើនរណាឲ្យចៅ ឬចៅយកខ្លួនឯង ? ” ។ ចៅនោះក្រាបទូលថា “ ប្រពន្ធចៅនេះឲ្យ ” ។ ទើបព្រះអង្គឲ្យទៅហៅប្រពន្ធចៅនោះមកដណ្ដឹងសួរ ។ ប្រពន្ធឆ្លើយក្រាបទូលថា “ប្រេងនេះខ្ញុំម្ចាស់ពុំបានឲ្យទេ ចៅនេះយកលាបខ្លួនឯង ” ។ ព្រះអង្គមានព្រះបន្ទូលថា “ចៅនេះលួចមាស ហើយលួចទាំងប្រពន្ធចៅឯងផង ឥឡូវវាលួចទាំងប្រេងចៅឯងទៀត ត្បិតចៅមកពីជួញនោះ កប់មាសនៅជើងជណ្ដើរ ហើយនិយាយប្រាប់ប្រពន្ធ, អានេះវាឮពាក្យចៅឯងនិយាយ ហើយវាទៅកាយយកមាសចៅឯងទៅ” ហើយព្រះអង្គបង្គាប់អាស្មន់អន្ធករថា “ បើដូច្នេះត្រូវចៅឯងទៅយកមាស មកឲ្យគេវិញ ” ។ ទើបអានោះទៅយកមាសមកឲ្យបុរសជាម្ចាស់ ។ ព្រះមហាក្សត្រទ្រង់កាត់ឲ្យបុរសនោះឈ្នះ ហើយទ្រង់បង្គាប់ឲ្យលក់អាចោរប្រុសនិងមេស្រីនោះដាច់សុរិលហោង ។
Name

ប្រជុំរឿងព្រេងខ្មែរ ប្រជុំរឿងព្រេងខ្មែរ ភាគទី០១ ប្រជុំរឿងព្រេងខ្មែរ ភាគទី០២ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៣ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៤ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៥ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៦ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៧ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៨ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៩
false
ltr
item
ប្រជុំរឿងព្រេងខ្មែរ: រឿង បុរស​កម្សត់​ចេញ​ទៅ​ជួញ
រឿង បុរស​កម្សត់​ចេញ​ទៅ​ជួញ
ប្រជុំរឿងព្រេងខ្មែរ
https://legend.morningcambodia.com/2020/07/blog-post_237.html
https://legend.morningcambodia.com/
https://legend.morningcambodia.com/
https://legend.morningcambodia.com/2020/07/blog-post_237.html
true
642163426489027068
UTF-8
មិនមានអត្ថបទនោទេ មិនមានអត្ថបទទាក់ទងទេ VIEW ALL Readmore Reply Cancel reply Delete By ទំព័រដើម PAGES រឿងនិទាន View All RECOMMENDED FOR YOU Tag ARCHIVE អត្ថបទទាំអស់ សូមទោសមិនមានអត្ថបទដែលអ្នកកំពុងស្វែងរកនោះទេ។ ត្រលប់ទៅទំព័រដើម Contents រឿងទាក់ទង Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS CONTENT IS PREMIUM Please share to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy