ប្រជុំរឿងព្រេងខ្មែរ
ចេញផ្សាយដោយ វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ
កម្រងសៀវភៅ ប្រជុំរឿងព្រេងខ្មែរត្រូវបានបែងចែកជា៩ភាគ ដោយក្នុងនោះមានរឿងសុរប២៤៨ ស្ដីអំពីរឿងព្រេងនានាផ្ដល់ការអប់រំ ទាក់ទងនឹងភូមិសាស្ត្រ ព្រមទាំងប្រវត្តិសាស្ត្រក្នុងប្រទេសកម្ពុជា។ សៀវភៅប្រជុំរឿងព្រេងនេះត្រូវបានបោះពុម្ពលើកដំបូងនៅក្នុងកំឡុងទសវត្សរ៍ឆ្នាំ១៩៦០ ដោយ វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។
អត្ថបទទាំងនេះត្រូវបានផ្ដល់ដោយ វិទ្យាស្ថានបើកទូលាយ ដែលបានវាយសារឡើងវិញតាមលំនាំសៀវភៅច្បាប់ដើម ក្រោមកិច្ចសហប្រតិបត្តិការជាដៃគូជាមួយ ក្រសួងធម្មការ និងសាសនាដើម្បីអភិរក្សឯកសារនេះឲ្យគង់វង្សដល់មនុស្សជំនាន់ក្រោយ។